ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង០២នាក់ជិះម៉ូតូបង្ហោះពេញផ្លូវសាធារណៈបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកដទៃ

រាជធានីភ្នំពេញ ៖ ក្មេងទំនើង២នាក់ដែលបានជិះម៉ូតូបង្ហោះពេផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួន និងបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំកសាងសំណុំរឿងអនុវត្តតាមនីតិវីធី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា៖ការបង្រ្កាបក្មេងទំនើងបង្កភាពចលាចលសង្គមគឺកម្លាំងជំនាញព្រហ្មទណ្ឌអនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវពង្រឹងការចាត់វិធានការទប់ស្កាត់របស់ក្មេងទំនើងបង្កភាពអនាធិបតេយ្យក្នុងសង្គមឱ្យមានប្រសិទ្ធភាព។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យក្មេងទំនើចំនួន ០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលកម្លាំងជំនាញព្រហ្មទណ្ឌបានចុះល្បាតនៅក្នុងតំបន់នេះជាមួយគ្នានោះកម្លាំងសមត្ថកិច្ចចាប់ដកហូតយកម៉ូតូជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ០១ គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HZ-២០៤២ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី

លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌប្រាប់ឱ្យដឹងទៀតថា៖ក្មេងទំនើងទាំង២នាក់មានឈ្មោះ

១-ឈ្មោះ ឯក រក្សា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

២-ឈ្មោះ សេង សំហាន ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី៩ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

 

One thought on “នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង០២នាក់ជិះម៉ូតូបង្ហោះពេញផ្លូវសាធារណៈបង្កហានិភ័យគ្រោះថ្នាក់ដល់អ្នកដទៃ

Comments are closed.