ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត

ខេត្តស្ទឹងត្រែង : នាថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ដោយមានអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១  អធិការក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ​ ស្នងការ ក៍បានលើកឡើងថា សូមឲ្យបន្ត និងពង្រឹងវេនប្រចាំបញ្ជា ការដើរល្បាត និងឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាពបន្ថែមទៀត។ សូមឲ្យតាមបណ្តាប៉ុស្តិ៍នគរបាល បន្តផ្សាភ្ជាប់ទំនាក់ទំនាក់រវាងប្រជាពលរដ្ឋ និងនគរបាលឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។