ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាល​សេដ្ឋកិច្ច​បង្រ្កាប​បានឈេីជាច្រេីនកំណា​ត់ដែ​លក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូង​មួ​យកន្លែងនៅក្នុងឃុំក្រាំងដីវ៉ាយ​ ស្រុក​ភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ រសៀល​ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា​ម៉ោ​ង ១៦និង២០ នាទី កម្លាំងការិយាល័យនគរ​បាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច​ ដោយអនុវត្ដតាមបញ្ជាលោក​ឧត្ដ​ម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនី​យ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការ​រង​ និងលោកវរសេ​នី​យ៍​ឯ​ក​ ហេង​ សំរេច​ នាយការិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ ។
កម្លាំងជំ​នា​ញ​ នៃ​ស្នងការ​ដ្ឋាន​ន​គ​របា​ល​ខេត្ដ​កំព​ង់ស្ពឺ​ បានស្រាវជ្រាវ​រកឃេី​ញគំនរឈេី​ ​១កន្លែ​ងដែ​លឈ្មួ​ញលាក់ទុក​នៅក្នុងដីចម្ការដាំដូង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំ​ងប្រិយ៍​ ឃុំក្រាំង​ដីវ៉ាយ​ ស្រុ​ក​ភ្នំស្រួ​ច​ ខេត្ដកំ​ព​ង់ស្ពឺ​ ឈេីដែលរកឃេីញជា​ប្រភេ​ទឈេី​សុក្រំ​មានចំនួន១៨​ដុំ សមត្ថកិច្ច​បន្ដស្រាវ​ជ្រាវ​រកមេ​ក្លោង​និង​អ្ន​កទទួល​ខុ​ស​ត្រូវ​។
វត្ថុតាងឈេីសុក្រំ​ ចំនួន១៨​ ដុំ​ មិនទាន់វាស់វែងត្រូ​វបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាស​ន្ននៅ​ស្នាក់​ការបរិស្ថានចំបក់​ ក្នុងឧទ្យានជាតិ​ ព្រះកុ​សុ​មៈ​ គីរីរម្យ ដេីម្បីបន្តនីតិវិធី ។