ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ចុះសំណេះសំណាល សួរសុខទុក្ខ នាំយកថវិកាប្រគល់ជូនមន្រ្តីនគរបាលចំនួន០២រូប

ប៉ៃលិន៖  ថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង០០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោសេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន០២រូប មានរាយនាមដូចខាងក្រោម៖

. លោកវរសេនីយ៍ត្រី ស៊ឺន វិចិត្រ ឋាន:នាយផ្នែក នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលមានជំងឺជាតិពុលនៅក្នុងថ្លេីម ឈឺកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។

.លោកស្រីអនុសេនីយ៍ឯក ពេជ្រ លីន ឋាន:នាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២១ដែលទើបនិងសម្រាលកូន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំនិងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយឡេីងវិញ៕