ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង និងនាយករដ្ឋបាលសាលាស្រុកស្អាង

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណសាលាស្រុកស្អាង។ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្អាង និងនាយករដ្ឋបាលសាលាស្រុកស្អាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។