ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញទៅសាកសួរសុខទុក្ខលោកឪពុក លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន និង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញទៅសាកសួរសុខទុក្ខលោកឪពុក លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ដោយនាំយកថវិកាចំនួន ៨០០ ០០០៛ និង៥០០$ ជូនលោកឪពុក របស់លោកស្រី អភិបាលរងខេត្តដែល កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡុង ឈុនលឡៃ បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់លោកស្រី ប៊ន សុភី សូមថែទាំសុខភាពលោកអ៊ំុ ឱ្យបានល្អ ដើម្បីបានទទួលនូវសុខភាពល្អឆាប់ជាសះស្បើយពីជំងឺឡើងវិញ ៕