ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១និង២០នាទីរំលងអាត្រាត កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន ១នាក់ នៅចំណុចភូមិទួលកែស ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ អូន សាវឿន ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បានដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១០កញ្ចប់ (៨តូច និង ២មធ្យម)

-ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង

-ទូរស័ព្ទ ១គ្រឿង និង អាវុធកែច្នៃ ១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។