ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជេីញទទួលអំណោយឧបត្ថម្ភស្រាបៀ​ ពីក្រុមហ៊ុន​ វឍ្ឍនះ​ប្រ៊ូវេីរី​ ឯ.ក​ ( VATTNAAC BREWERY CO.LTD )

សៀមរាប ថ្ងៃសៅរ៍ រោច ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២

នារសៀលថ្ងៃសុក្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនក្រុមហ៊ុន  វឍ្ឍនះប្រ៊ូវេីរី.​ ( VATTNAAC BREWERY CO.LTD )​ ចូលជួបសម្តែងការគួរសម និងឧបត្ភម្ថស្រាបៀគ្រុឌចំនួន ៥០០កេះ ឆ័ត្រធំចំនួន ០៤ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប  លោកឧត្តមសេនីយ៍ត្រី ប៊ុន ថារ៉េត ស្នងការរងទទួលដឹកនាំការិយាល័យភស្តុភានិងលោកវរសេនីយ៍ឯក ម៉ៅសំអុលនាយការិយាល័យភស្តុភារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំទាំងអស់នៃក្រុមហ៊ុន  វឍ្ឍនះប្រ៊ូវេីរី.​ ( VATTNAAC BREWERY CO.LTD ) និងបុគ្គលិក ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុវណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ