សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

ឃាត់​ខ្លួន​ជនបរទេស​៦នាក់​ពីបទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ជំរិត​ទារ​ប្រាក់​

ខេត្តកោះកុងថ្ងៃសុក្រ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង:០០នាទីយប់ក្រោមការចង្អុលបង្ហាញដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការនិងបានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកម្លាំងអន្តោប្រវេសន៍ខេត្តកម្លាំងអន្តរាគមន៍ពិសេស​​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទចុះបង្ក្រាបបទល្មើសជាក់ស្ដែងករណីបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់០១លេីកនៅក្រុងខេមរភូមិន្ទតាមបណ្តឹងរបស់ឈ្មោះ​ Ong Tun Chyian ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ីក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ស្រី០២នាក់

/ឈ្មោះ Deng Chentao ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិន

/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ២៧ឆ្នាំជនជាតិម៉ាឡេស៊ី

/ឈ្មោះ Lim Mun Hong ភេទប្រុសអាយុ២០ឆ្នាំជនជាតិម៉ាឡេស៊ី

/ឈ្មោះ Zhang Manning ភេទស្រី អាយុ២៩ឆ្នាំជនជាតិចិន

/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិន

/ឈ្មោះ Huang Shikun ភេទប្រុស អាយុ២៤ឆ្នាំជនជាតិចិន

បច្ចុប្បន្នករណីនេះកម្លាំងជំនាញយេីងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់