ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំ លោកលោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យជំនាញចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួម ក្នុងពិធីរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យជំនាញចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ វិច្ឆិកា ឆ្នាំ ២០២២ និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែល រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ វិច្ឆិកា១៩៥៣ វិច្ឆិកា ២០២២ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង។

   ទិវានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង មានការនិមន្តចូលរួមពីព្រះសង្ឃ ព្រមទាំងលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។