ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីចុះហត្ថលេខា លើកំណត់ហេតុ បន្តសហការ ស្រាវជ្រាវ រុករក ជីកលើក និង ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ២០២២-២០២៣ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកំណត់ហេតុ បន្តសហការ ស្រាវជ្រាវ រុករក ជីកលើក និង ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ២០២២-២០២៣ ក្នុងខេត្តកំពង់ឆ្នាំង។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញ យោធភូមិភាគពិសេស ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស៊ុន អនុប្រធាននយោបាយប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ៕