ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចុះល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ(ស្រុកសំពៅលូន)

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកលោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនិងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក  ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯកម៉ង់ ស៊ីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រងនិងដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅដើម្បីខ្ទប់ស្កាត់ប្រជាពលរដ្ឋចេញចូលផងដែរ៕