ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកឈូក ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ
នគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស នៅថ្ងៃពុធ ៩កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២២ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឈូក វេលាម៉ោង ១៧ និង ០០នាទី បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១នាក់ ដែលស្ថិតនៅភូមិតេជោអភិវឌ្ឍ។
-ជនសង្ស័យឈ្មោះ ម៉ៅ  បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិតេជោអភិវឌ្ឍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត
ដកហូតវត្ថុតាងរួមមាន
​-ម្សៅក្រាមពណ៌សរ​ថ្លា​ ចំនួន​ ២កញ្ចប់ ធំ១
-កាំភ្លើងកែឆ្នៃ ០១ដើម
-ដាវ ១ ដើម
-ទូរស័ព្ទចំនួន ១គ្រឿង
​បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕