ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ អញ្ជើញ​ដឹកនាំ​ផ្សព្វ​ផ្សាយ​ផែនការ​ការពារ​ពិធី​ប្រណាំង​ទូកនៅខេត្ដកំព​ង់ស្ពឺ​ នាថៃ្ងទី​០៧-០៨​ និងការរៀបចំបុណ្យ​ ឯករាជ្យ​ជាតិ​ ៩វិច្ឆិកា​ ១៩៥៣-២០២២

ខេត្តកំពង់ស្ពឺ ៖ ថៃ្ងពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដ កំពង់ស្ពឺ មានការអញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារពិធីប្រណាំងទូកនៅខេត្ដកំពង់ស្ពឺ នាថៃ្ងទី ០៧-០៨ និងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ។ ដោយមានការអញ្ជើញចូល លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ លោកអធិការ ក្រុង និងស្រុកទាំង៨ ព្រមទាំងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានធ្វើការបង្ហាញអំពីការងារកន្លងមកដែលធ្លាប់បានបំពេញជារៀងរាល់ឆ្នាំគ្រប់ពិធីបុណ្យកម្សាន្តសប្បាយនានារបស់ជាតិយេីងដូចជា៖ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ និងបុណ្យផ្សេងៗទៀត កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបំពេញបេសកកម្ម រក្សា ការពារ នូវសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលអញ្ជើញមកលេងកំសាន្ដ ៕