ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យ​ឆេះផ្ទះប្រជាពលរដ្ឋ ទំហំ០៨ម៉ែត្រគុណ០៤ម៉ែត្រ សង់ពីថ្មកម្ពស់ពីជាន់ ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង​០៨:៣០នាទីយប់ កើតមានករណីអគ្គិភ័យ​មួយកើតឡើងបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ ទំហំ០៨ម៉ែត្រគុណ០៤ម៉ែត្រ សង់ពីថ្ម កម្ពស់ពីជាន់ មានទីតាំងនៅផ្សារពង្រ ស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ម្ចាស់ផ្ទះឈ្មោះ សាន លាង និងប្រពន្ធ​ឈ្មោះ ចាន់ មុំ មូលហេតុនៃការឆេះ កំពុងស្រាវជ្រាវ ។​

បង្កការខូចខាតឆេះ គ្រឿងទេស គ្រឿងអេឡិចត្រូនិច្ច និងសម្ភារៈមួយចំនួយទៀត​ និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងប្រតិបត្តិការ​ពន្លត់ខាងលើ ប្រើប្រាស់ឧបកណ៍ពន្លត់ភ្លើង អស់១៥បំពង់ ប្រើប្រាស់ទឹកអស់ ចំនួន១២រថយន្ត ទើបរលត់អស់ទាំងស្រុង មិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជាប់នោះឡើយ​ ៕