ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលេីកទិសដៅអនុវត្តបន្ត

ប៉ៃលិន៖ ថ្ងៃចន្ទ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង៨និង០០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលេីកទិសដៅអនុវត្តបន្ត។

នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោកលោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ លោកអធិការរង ទទួលផែនការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ឃុំសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង០៤៕