ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និងចុះប្រគល់សៀវភៅស្នាក់នៅ(ក២)ជូនប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យជំនាញ ,កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តដឹកនាំមន្ត្រីចំណុះការិយាល័យ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅស្នាក់នៅ(ក២) ជូនដល់ប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬនឹងត្រូវអស់សុពលភាព មេត្តាមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា៕