ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការអនុវត្តសេចក្តីណែនាំលេខ ០០៣សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅការងារបន្ត

ខេត្តស្វាយរៀង​៖​ ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២​ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការអនុវត្តសេចក្តីណែនាំលេខ ០០៣សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារសេនាធិការ និងកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ បញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង ១៥ប៉ុស្តិ៍ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាតទាំង ៨០ប៉ុស្តិ៍ សរុបវត្តមាន ២៣០នាក់ ស្រី ០៤នាក់។