ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់​ដំបង​ និងលោកស្រី​ និងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំស្នងការដ្ឋាន​ រួមទាំងកង​ក​ម្លាំង​នគរបាលក៏ដូចជា​ភ្ញៀវកិត្តិយសពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំដង្ហែអង្គកឋិនទានសាមគ្គី

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោចខែស្សុជ ឆ្នាំខាល ចត្វាស័ក..​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកស្រីនិងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំស្នងការដ្ឋានរួមទាំងកងម្លាំងនគរបាលក៏ដូចជាភ្ញៀវកិត្តិយសពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំដង្ហែអង្គកឋិនទានសាមគ្គី នាំយកត្រៃនិងគ្រឿងបរិក្ខាកឋិនព្រមទាំងបច្ច័យកសាងផងទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់​​កាលត្រីមាសនៅវត្តឧត្តមមុនី្នគិរីពន្ធជុំហៅវត្តអូរតាតៀកស្ថិតនៅភូមិតាតោកឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបងប្រកបដោយសទ្ធាជ្រះថ្លា និងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។