ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង​ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ​២០២១​ និងបណ្ដាឆ្នាំពាក់ព័ន្ធ

សៀមរាប នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែខតុលា ឆ្នាំ២០២២វេលាម៉ោង ០៨ និង៣០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២១និងបណ្ដាឆ្នាំពាក់ព័ន្ធក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឺ សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងជាប្រធានគណៈប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត   

កិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២១និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ដោយប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានខិតខំប្រឹងប្រែងធ្វេីការត្រួតពិនិត្យតាមបណ្ដាផែនការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុងស្រុកជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរក្នុងនោះស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានចូលរួមសហការណ៍យ៉ាងសកម្មដេីម្បីជម្រុញការងារនេះឲ្យទទួលបានជោគជ័យផងដែរ

ពិធីបិទសវនកម្មនាព្រឹកនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់៖លោកឧត្តមសេនីយ៍វរសេនីយ៍ប្រតិភូអមដំណេីរ​  លោកស្នងការរងគ្រប់រូបលោកអនុប្រធានផែនលោកនាយការិ.ជំនាញលោកអធិការនគរបាលក្រុងស្រុកទាំង១២ ផងដែរ