ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំចរចាថ្លៃលើការងារជួសជុលផ្លូវចាក់កៅស៊ូACចំនួន០១ខ្សែប្រវែង១.៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់៧០មីលីម៉ែត្រ ទំហំសរុប១០.៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ខេត្ត​កោះកុង​៖​ ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២​ បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំចរចាថ្លៃលើការងារជួសជុលផ្លូវចាក់កៅស៊ូACចំនួន០១ខ្សែប្រវែង១.៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់៧០មីលីម៉ែត្រ ទំហំសរុប១០.៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
បណ្ឌិតអភិបាលរង បានលើកឡើងថា ការងារជួសជុលផ្លូវដោយចាក់កៅស៊ូ ACចំនួន០១ខ្សែប្រវែង ១.៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ សម្រាប់ឆ្នាំ២០២២ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងនាពេលនេះ សូមមន្ទីរដើម្បីពន្លឿនការអនុវត្តន៍ការងារជួសជុលផ្លូវខាងលើឱ្យបានទាន់ពេលវេលា បម្រើអោយផលប្រយោជន៍សាធារណៈ ដែលរដ្ឋបាលខេត្តបានស្នើសូមទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍វិធីសាស្ត្រលទ្ធកម្មដោយឡែកដោយធ្វើការចុះកិច្ចសន្យាផ្ទាល់ ជាមួយមន្ទីរ តាមរយៈលិខិតលេខ០៦១ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឯកភាព តាមសំណើនេះ និងបានអនុញ្ញាតឱ្យចរចារ និងចុះកិច្ចសន្យាផ្ទាល់ ជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ មួយវិញទៀតមន្ទីរត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមអ្វីដែលមានចែងក្នុងកិច្ចសន្យា ដែលអនុលោមភាព ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕