ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច(លួចសកម្ម) ស្រុក​កៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទីករណីអំពើលួច(លួចសកម្ម)ចំណុចកើតហេតុភូមិចិនកោះ  ឃុំគគីរ  ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)   

វត្ថុចាប់ចាប់យករួមមាន៖

កញ្ចក់បង្អួចចំនួន ០៣ផ្ទាំង ក្នុងមួយផ្ទាំងបណ្ដោយប្រវែង១០៨Cm ទទឹង៦៣Cm

/ម៉ូតូ០១គ្រឿងម៉ាក សង់កូរេ ពណ៌ក្រហមគ្មានអាវគ្មានស្លាកលេខ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុដូចខាងលើជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរេពណ៌ក្រហមគ្មានអាវ ទៅលួចផ្ទាំងកញ្ចក់បង្អួចចំនួន៣ផ្ទាំងនៅក្នុងដីឡូតិ៍របស់ជនរងគ្រោះស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលបានពាក្យបណ្ដឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួនពិតជាបានប្រព្រឹត្តអំពើលួចផ្ទាំងកញ្ចក់បង្អួចរបស់ជនរងគ្រោះពិតប្រាកដមែន។ជនសង្ស័យបានឆ្លើយសារភាពទៀតថាៈកន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចជាច្រើនលើក។

លើកទី១/នៅថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣:១១ នាទី ខ្លួនធ្វើសកម្មភាពលួចកាប់ចេកគេចំនួន៣ស្ទូង នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយពីលួចបានហើយខ្លួនយកទៅលក់អោយឈ្មោះមីងលក់ចេក នៅផ្សារគគីរ បានប្រាក់ចំនួន២៧០០០៛(ពីរម៉ឺនប្រាំពីរពាន់រៀល)

លើកទី២/នៅថ្ងៃទីមិនចាំ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១ និង១៥នាទីខ្លួនបានទៅលួចកាប់ចេកគេនៅកន្លែងដដែលបានចំនួន២ស្ទូងយកទៅលក់អោយឈ្មោះ មីងចេក ភេទស្រី នៅផ្សារគគីរ ក្នុងតំលៃ ១៧០០០៛(មួយម៉ឺនប្រាំពីពាន់រៀល)

លើកទី៣/នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង :១០នាទី ខ្លួនបានលួចបេះផ្លែ បានចំនួន៥ គីឡូក្រាម នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកទៅលក់អោយអ្នកភូមិនៅជិកផ្ទះក្នុងតម្លៃ ២០០០០៛(ពីរម៉ឺនរៀល)

លើកទី៤/នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង២០នាទី ខ្លួន បានលួចបេះផ្លែក្រូចពោធិសាត គេបានចំនួន០១ថង់ខ្មៅនិងចេកណាំវ៉ា បានចំនួន២ស្ទូង នៅចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយពីលួចរួចបានយកមកលក់អោយឈ្មោះមីងចេក ភេទស្រីនៅផ្សារគគីរ ក្នុងតម្លៃ ៩០០០៛(ប្រាំមួយពាន់រៀល

ក្រោយពីសួរនាំរួចជនសង្ស័យរួមជាមួយវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី។