ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងជំនាញ ចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ និងចុះធ្វើសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឆ្លងថ្នល់ ពេលចេញ ចូល សាលារៀន៕