ព័ត៌មានក្នុងប្រទេស

ឯកឧត្តម​ ម៉ែន​ វិបុល ​អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ា វីរាស់ (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំរំដួល អគារ សាលាខេត្ត ឯកឧត្តមម៉ែនវិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ា វីរាស់ (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប

អញ្ជេីញចូលរួមក្នុងឱកាសនោះរួមមានប្រតិភូអមដំណេីរឯកឧត្តមអភិបាលក្រុងឡាណាកាឯកឧត្តមអភិបាលរងខេត្តលោកប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តនិងមន្ត្រីពាក់ពន្ធមួយចំនួនទៀត

មានប្រសាន៍ទៅកាន់ឯកឧត្តមអភិបាលក្រុងឡាណាកា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង នាពេលកន្លងមកដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូសជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី      

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលក្រុងឡាណាកា ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកទស្សនកិច្ចក្នុងខេត្តស្វាយរៀងដេីម្បីសិក្សាស្វែងយល់ពីសក្តានុពលពាណិជ្ជកម្មនិងការវិនិយោគនិងសង្ឃឹមជឿជាក់ថាក្រុងឡាណាការនៃសាធារណៈរដ្ឋស៊ីបនឹងក្លាយជាដៃគូកិច្ចសហប្រតិបត្តិដ៏ល្អជាមួយរដ្ឋបាលខេត្តស្វាយរៀង ហើយខេត្តស្វាយរៀងក៏នឹងអាចទទួលបានអ្នកវិនិយោគមកពីសាធារណរដ្ឋស៊ីបនាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប បានថ្លែងនូវការអរគុណឯកឧត្ដមម៉ែនវិបុលអភិបាលខេត្ត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបនាថ្ងៃនេះ ដែលឯកឧត្ដម និងក្រុមការងារទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់ៗនានារបស់ខេត្ត ហើយឯកឧត្ដមនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគនៅខេត្តស្វាយរៀង