ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ដឹកនាំ​កងកម្លាំង​នគរបាល​ចូ​លរួម​ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុ​ណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០​ឆ្នាំ​​

កំពង់ស្ពឺ នាព្រឹថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មុខបរិវេណរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីនុព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ ប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត វត្ដមានអញ្ញេីញចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សយុវជនសសយកកំពង់ស្ពឺយុវជនកាយរឹទ្ធិយុវជនកាកបាទក្រហមខេត្ដកំពង់ស្ពឺជាច្រើនទៀត