ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បេីកកិច្ចប្រជុំ​ជាមួយភ្នាក់ងារសន្ដិសុខ​ឯកជន​ ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ ដេីម្បី​ពង្រឹង​កិច្ច​ស​ហ​ការ​ និងការអនុវត្ដ​មុខងារ​ចំគោលដៅ

កំពង់ស្ពឺ នៅថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃផែនការងារសន្តិសុខ បានប្រជុំជាមួយភ្នាក់ងារសន្ដិសុខឯកជនដែលធ្វើប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានអាជ្ញាប័ណ្ណនិងភ្នាក់ងារសន្ដិសុខឯកជនជ្រេីសរេីសប្រេីប្រាស់ផ្ទាល់ខ្លួន

កិច្ចប្រជុំដឹកនាំដោយ

លោកវរសេនីយ៍ឯកមុំយ៉ានមុន្នីស្នងការរងជំនួយដឹកនាំការិយាល័យសន្តិសុខឯកជននិងមានការអញ្ញេីញចូលរួមពីសំណាក់លោកវរសេនីយ៍ទោសៀងងួននាយការិយាល័យសន្តិសុខឯកជនលោកនាយរងការិយាល័យលោកនាយផ្នែកនាយរងផ្នែកចំណុះការិយាល័យទាំងអស់និងអស់លោកតំណាងប្រធានតំបន់សន្ដិសុខឯកជនប្រចាំខេត្តកំពង់ស្ពឺ

គោលបំណង​ ​ណែនាំផ្សព្វផ្សាយអំពីច្បាប់ និងការពិនិត្យរបាយការណ៍ស្ដីពីកិច្ចសហការរវាងនគរបាលនិងវិស័យឯកជនលេីការប្រតិបត្ដិការប្រចាំថៃ្ងក្នុងនោះដែរការធ្វើបញ្ជីបច្ចុប្បន្នភារកឃើញគោលដៅសន្ដិសុខថ្មី ដែលពុំបានចុះបញ្ជីហេីយមានកាប្រតិបត្តិការនៅតាមបណ្ដាគោលដៅនានាក្នុងន័អនុវត្តផ្ទុយពីគោលការណ៍ច្បាប់និងការណែនាំរបស់អគ្គស្នងការនគរបាលជាតិ បន្ថែមពីនេះរកឃេីញនូវបញ្ហាប្រឈមផ្សេងៗ ដែលបង្កឡេីងដោយភាគីម្ចាស់ទីតាំងនិងអ្នកផ្ដល់សេវាបម្រេីនៅក្រុមហ៊ុនរោងចក្រសហគ្រាសដែលបានកំពុងតែប្រេីប្រាស់ភ្នាក់ងារផ្ទាល់ខ្លួននិងការផ្តល់សេវាសន្តិសុខឯកជនជាដេីម។

សំណូមពរនិងវិធានការ  ស្នេីសុំអោយក្រុមហ៊ុនម្ចាស់ទីតាំងអាជីវកម្មត្រូវបង្កើនកិច្ចសហការការអនុវត្ដអោយស្របតាមគោលការណ៍ណែនាំ​ (គ្គស្នងការនគរបាលជាតិស្នងការដ្ឋាននគរបាលខេត្ដការិយាល័យសន្តិសុខឯកជននិងច្បាប់ស្ដីពីការបង្កេីនិងប្រេីប្រាស់ភ្នាក់ងារសន្ដិសុខផ្ទាល់ខ្លួននិងសន្ដិសុខសេវាកម្មក្នុងករណីរកឃេីញថាម្ចាស់ទីតាំងសហគ្រាសក្រុមហ៊ុនបំពានច្បាប់ជំនាញត្រូវជ្រេីសយកការអនុវត្ដវិធានការរដ្ឋបានិងវិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ​​)