ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងផែនការងារធនធានមនុស្ស បានប្រគល់នូវថវិកាគោលនយោបាយជូនដល់ មន្ត្រីនគរបាលដែលបានចូលនិវត្តន៍

ខេត្តមណ្ឌលគិរី៖  នៅព្រឹកថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នាវេលាម៉ោង៨និង៣០នាទី នៅអាគារសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

បានរៀបចំពិធីជួបសំណេះសំណាលនិង ប្រគល់ថវិកាគោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍និងគ្រួសារមន្រ្តីនគរបាលដែលបានទទួល មរណះភាពនិងជូនដល់ភរិយានៃមន្រ្តីនគរបាល ដែលបានទទួលមរណ:ភាព។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ត្តមសេនីយ៍ត្រីសៅសាវ៉ាតស្នងការរង ទទួលផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្ត ព្រមទាំងលោកវរសេនីយ៍ឯក ម៉ៅ  រិទ្ឋី នាយការិយាល័យបុគ្គលិកនិងលោកវរសេនីយ៍ទោ សៀង ម៉ារ៉ា នាយរងការិយាល័យបុគ្គលិក និង លោកស្រី កុសល្យ ពិសី នាយរងការិយាល័យគណនេយ្យ បានធ្វើកាជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលដែលបានចូលនិវត្តន៍ និង បានប្រគល់នូវថវិកាជូនដល់មន្រ្តីនគរបាលដែលបានចូលសោធននិវត្តន៍ព្រមទាំងបានប្រគល់ជូននូវថវិកាជូនដល់ក្រុមគ្រួសារភរិយាមន្រ្តីនគរបាលដែលបានទទួលមរណ:

.ថវិកាដែលបានប្រគល់ជូនមន្រ្តីនគរបាលចូលសោធននិវត្តន៍មានចំនួន០៣នាក់សរុបទឹកប្រាក់ចំនួន ៤៩,១៩៧,៥០០៛​(សែសិបប្រាំបួនលានដប់ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)

.ថវិការដែលបានប្រគល់ជូនដល់ភរិយាមន្រ្តីនគរបាលដែលទទួលមរណ:ភាពចំនួន.,០០០,០០០,(ពីរលានរៀល)

.ថវិកាដែលបានប្រគល់ជូនដល់គ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ:ចំនួន.០២នាក់សរុបទឹកប្រាក់.២៣,៨៩៧,៥០០,​(ម្ភៃបីលានប៉ែតសិបប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)

ក្រោយពីបានធ្វើកាប្រគល់និងទទួលនូវថវិកាជូនដល់មន្រ្តីនគរបាលដែលបានចូលសោធននិវត្តន៍និងភរិយាមន្រ្តីនគរបាលដែលបានទទួលមរណ:រួចមកលោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងបានសម្តែងនូវការផ្តាំផ្ញើសូមអោយបងប្អូនយកថវិកាទាំងអស់នេះយកទៅខិតខំបង្កបង្កើនផលដាំដំណាំដាំដុះដើម្បីលើកស្ទួយជីវភាពគ្រួសារអោយមាន ជីវភាពកាន់តែរីកចំរើនមិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ត្រី ស្នងការរងបានលើកឡើងអំពីគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះបងប្អូន ដែលជាអតីតជនដែលបានចូលសោធននិវត្តន៍ដែលរយះពេលកន្លងមកបានបំពេញនូវកាតព្វកិច្ចបំរើជាតិមាតុភូមិអស់ពី កម្លាំងកាយនិងកំលាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ និង សូមអោយបងប្អូនយកថវិកាទាំងនេះទៅចាត់ចែងនិងប្រកបនូវមុខរបរទៅតាមតម្រូវការរៀងៗខ្លួន៕