ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយខ្លឹមសារ និងគោលបំណង នៃការអនុវត្តគម្រោងប្រតិបត្តិការ ត្រីកោណមាស ១៥១១/២២

ខេត្តកោះកុងថ្ងៃសុក្រ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២រដ្ឋបាលខេត្តកោះកុង សហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយខ្លឹមសារ និងគោលបំណង នៃការអនុវត្តគម្រោងប្រតិបត្តិការ ត្រីកោណមាស ១៥១១/២២ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់អាជ្ញាធរជាតិ និងបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត។

របៀបវារៈ នៃកិច្ចប្រជុំ មានដូចតទៅ៖

.មតិស្វាគមន៍ដោយ បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធាន  គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ   ត្រួតពិនិត្យគ្រឿងញៀនខេត្ត

.ការផ្សព្វផ្សាយខ្លឹមសារ និងគោលបំណង នៃការអនុវត្តគម្រោងប្រតិបត្តិការត្រីកោណមាស  ១៥១១/២២ដោយក្រុមការងារនៃអគ្គលេខាធិការដ្ឋានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

.កិច្ចពិភាក្សារួម ស្តីពីការរៀបចំក្រុមការងារប្រតិបត្តិការ ការរៀបចំផែនការសកម្មភាព ការអនុវត្ត និងយន្តការនៃការផ្តល់របាយការណ៍ នៃការអនុវត្តការងារប្រតិបត្តិការ

.មតិបូកសរុប អនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត និងការផ្តាំផ្ញើ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកនាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជាលទ្ធផល ក្រោមកិច្ចសម្របសម្រួលបច្ចេកទេស រដ្ឋបាលខេត្ត ឯកភាពបង្កើតក្រុមការងារចំពោះកិច្ចអនុវត្តប្រតិបត្តិការត្រីកោណមាស ១៥១១/២២ ថ្នាក់ខេត្ត ដើម្បីត្រួតពិនិត្យតាមបណ្តោយព្រំដែន /និងតំបន់ហានិភ័យ ដើម្បីបង្ក្រាប និងទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំ សម្រាប់ផលិតគ្រឿងញៀន ឆ្លងកាត់ព្រំដែនប្រទេសជាសមាជិក នៃសេចក្តីប្រកាសរួម ស្តីពីសុវត្ថិភាព ទន្លេមេគង្គ៕