ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល

ខេត្តកណ្ដាល៖នៅថ្ងៃអង្គារ៌ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល
កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានធ្វើស្រាវជ្រាវចាប់ខ្លួនឈ្មោះសេង សាំងជរ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល

ជនត្រូវចោទមានដីកាបង្គាប់ឲ្យចាប់ចំនួន០២ដីកា។

ដីកាទី១ លេខៈ ២៧២/២០  ចុះថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២០ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល

ដីកាទី២ លេខៈ ៥៣៣()/២០ ចុះថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០២០ របស់លោក អឿង វណ្ណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល

បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។