ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលផែនគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានចូលរួមប្រជុំផ្សព្វ​ផ្សាយស្តីពីវិធានការបង្ការគ្រោះអគ្គិភ័យ

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង៧ និង៣០នាទីព្រឹក ដោយបានការអនុញ្ញាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លីបួយ ស្នងការរងទទួលផែនគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានចូលរួមប្រជុំផ្សព្វផ្សាយស្តីពីវិធានការបង្ការគ្រោះអគ្គិភ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជា ចន្ធូ អនុប្រធាននាដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ និងលោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង។

ក្នុងការផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីមន្រ្តីរាជការគ្រប់មន្ទីរ ស្ថាប័នអង្គភាពនានាកង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចៅសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង លោកគ្រូអ្នកគ្រូក្នុងរចនាសម្ព័ន្ធសាលាក្រុង គណៈ កម្មការ អាចារ្យវត្ត គណៈកម្មការផ្សារអាជីវករក្នុងក្រុងបាត់ដំបង និងប្រជាពលរដ្ឋមួយចំនួននៅសាលប្រជុំរដ្ឋបាលក្រុងបាត់ដំបង

គោលបំណងនៃកិច្ចប្រជុំនេះគឺផ្សព្វផ្សាយអំពីច្បាប់អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធការងារបង្ការនិងពន្លត់អគ្គិភ័យ ដើម្បីឱ្យអ្នកចូលរួមសិក្សាស្វែងយល់ និងផ្សព្វផ្សាយបន្តទៅតាមគោលដៅ ទីតាំងអាជីវកម្ម មូលដ្ឋាន និងសហគមន៍របស់ខ្លួនធ្វើយ៉ាងណាឱ្យករណីអគ្គិភ័យ មានការថយចុះឬមានវិធានការបង្ការទប់ស្កាត់បានទាន់ពេលក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង កុំឱ្យមានហានិភ័យឬការអន្តរាយមានទំហ៊ំធំធេង  ដូចករណីដែលបានកើតឡើងនាពេលកន្លងទៅ

ជាមួយនេះការផ្សព្វផ្សាយនូវលេខទូរស័ព្ទសម្រាប់ឱ្យមហាជន លោកធ្វើការទំនាក់ទំនងមកមន្រ្តីគ្រប់គ្រងរថយន្តពន្លត់អគ្គិភ័យ ដែលនៅជិតបំផុតដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា