ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារមន្ត្រីនគរបាលមរណ: ចំនួន៣នាក់ និងមន្រ្តីនគរបាលមរណ:ភាព ចំនួន២នាក់

ខេត្តកំពត៖ ថ្ងៃច័ន្ទ ៨កើត ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បាន រៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិជូនដល់ គ្រួសារមន្ត្រីនគរបាលមរណ:ចំនួន០៣ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀលគត់) និងជូនដល់មន្រ្តីនគរបាល មរណ:ភាពចំនួន ០២ នាក់ សរុបទឹកប្រាក់ ចំនួន ១២.០០០.០០០៛(ដប់ពីរលាន រៀល)។ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមាន វត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងពាំនាំពាក្យផ្តាំផ្ញើរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ ក្រសួងសុខាភិបាល ដើម្បីរួចផុតពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នា ៕