ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ឡុង ឈុនឡៃ និង លោកសុខ សុន្ធីរ រួមនិងអាជ្ញាធរដែនដី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោក ម៉េង សឿន​ ហៅលោកគ្រូឌឹម អតីតនាយកសាលាបឋមសិក្សារមាស និងជាអតីតសមាជិកក្រុមប្រឹក្សាឃុំអភិវឌ្ឍន៍

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកសុខ សុន្ធីរ អភិបាលរងស្រុកទឹកផុស តំណាងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យ ជំនាញនៃរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំអភិវឌ្ឍន៍បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោក ម៉េង សឿន​ ហៅលោកគ្រូឌឹម អតីតនាយកសាលាបឋមសិក្សារមាស និងជាអតីតសមាជិកក្រុមប្រឹក្សាឃុំអភិវឌ្ឍន៍ ដែលទទួលមរណៈភាពដោយរោគាពាធ កាលពីវេលាម៉ោង១:១០នាទីថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានសពភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ និង លោក សុខ សុន្ធី រួមនិងអាជ្ញាធរដែនដីបាននាំយកបច្ច័យនិងសំភារៈចូលបុណ្យ ជាមួយគ្រួសារសព និង សំដែងនូវការសោកស្តាយ និងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសពផងដែរ ៕