ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពីការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធZOOM

ខេត្តបាត់ដំបង៖ រសៀលថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល .. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំ លោកស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ និងលោកអធិការនគរបាល ក្រុង ស្រុកទាំង ១៤ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំស្តីពីការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ តាមប្រព័ន្ធZOOM