ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចលុយព្រះចៅអធិការវត្ត​ពេជ្រគីរី

ប៉ៃលិន៖  ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង៧និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាការពារភូមិពេជ្រគីរី ថានៅក្នុងវត្តគីរីភ្នំពេជ្រ ហៅវត្តពេជ្រគីរី មានករណីបាត់លុយរបស់ព្រះចៅអធិការវត្តពេជ្រគីរី ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានចុះទៅដល់កន្លែងកេីតហេតុក៏បានជួបជាមួយព្រះចៅអធិការវត្តពេជ្រគីរី។

ជនរងគ្រោះ ព្រះនាមគឹមអៀតភេទប្រុសព្រះជន្មា២៩ឆ្នាំព្រះចៅអធិការវត្តពេជ្រគីរី ស្ថិតនៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរាយការណ៍ និងបានដាក់ពាក្យបណ្តឹងថាគាត់ពិតជាបាត់លុយបច្ច័យរបស់វត្តចំនួន,៥០០,០០០រៀល​(ពីរលានហាសិបមុឺនរៀលគត់)

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងផែន នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវនិងមានការចង្អុលបង្ហាញពីដេីមបណ្តឹងឃាត់ខ្លួនបាន ជនសង្ស័យ ឈ្មោះស៉ឹមវិសាលភេទប្រុសអាយុ១៧ឆ្នាំមុខរបរកសិកររស់នៅភូមិពេជ្រគីរីសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បន្ទាប់មកជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួច យកលុយនោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលេីនេះត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕