ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០១ករណី

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៤៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់
១.ឈ្មោះ វេង ម៉េង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី
២.ឈ្មោះ ជុន វណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី។
ករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងកិច្ចសន្យាដល់ជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំង២នាក់ខាងលើក្នុងការបញ្ឈប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់តទៀត រួចអនុញ្ញាតអោយក្រុមគ្រួសារមកធានាយកទៅមូលដ្ឋានវិញ៕