ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុករលាប្អៀរ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេ នៅចំណុចអន្លង់អណ្ដើក និងចំណុចភ្នំក្របី

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ សរុបចំនួន២១នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក ចែម ភក្តី អភិបាលរងស្រុក ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេ នៅចំណុចអន្លង់អណ្ដើក ភូមិកំពង់រាំង និងចំណុចភ្នំក្របី ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល៖
– រុះរើ របាំងសាច់អួនចំនួន២២កន្លែង ប្រវែង១១០០ ម៉ែត្រ​
– លបលូចំនួន១៧លប
– បង្គោលចំនួន២១០ដើម
– លែងត្រីចំរុះចំនួន ៧០គីឡូក្រាម ចូលក្នុងបឹងវិញ
សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញចោលនៅនឹងកន្លែង ៕