ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​ បានធ្វេីការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស០១លើក

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៤ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​ បានធ្វេីការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធកាំបិត)​ ០១លេីក​ ដោយជនសង្ស័យប្រើប្រាស់កាំបិតកាប់ត្រីកាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចនៅចំណុចឈ្នាន់៣ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។​
ករណីនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ ជាអធិការ​ បានដឹកនាំកម្លាំងនគរបាលជំនាញសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទឺ១ ធ្វើការស៊េីបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន​ ០៣នាក់​ ១.ឈ្មោះ​ ផាន​ រ៉ានី ហៅ ណៃ ភេទប្រុស អាយុ ២៧ឆ្នាំ​ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង​
២.ឈ្មោះ ផាន ស៊ីណេង ភេទប្រុស​ អាយុ ២៥ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង​
៣.ឈ្មោះ រ៉ាត់ ចាន់រី ភេទប្រុស អាយុ​ ២០ឆ្នាំ​ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង្ស័យទាំង​ ០៣នាក់បានប្រើប្រាស់កាំបិតកាប់ត្រីកាប់ទៅលើជនរងគ្រោះចំនួន​ ០២នាក់​
១.ឈ្មោះ វ៉ាន់ រក្សាភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំប៉ង់កើត​ ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួសចំកំភួនដៃខាងស្ដាំដេរចំនួន​ ១០ធ្នេរ និងជើងខាងឆ្វេងដេរចំនួន​ ០៦ធ្នេរ​ ជនរងគ្រោះ
២.ឈ្មោះ ចាយ ឈួត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់កើត​ ឃុំកន្ទឺ២ ស្រុកបាណន់​ រងរបួសចំសៀតផ្កាខាងស្ដាំដេរ​ ០៧ធ្នេរ។

ក្រោយឃាត់ខ្លួន​សមត្ថកិច្ចបាននាំខ្លួនជនដៃដល់ទាំង​ ០៣នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដេីម្បីធ្វេីការសាកសួរចម្លេីយ​ ជនសង្ស័យបានឆ្លេីយសារភាពថាមូលហេតុដែលឈានដល់ការអំពេីហិង្សាខាងលេីនេះ​ គឺបណ្តាលមកពីមានជម្លោះនឹងគ្នារឿងរកត្រីដោយប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕