ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលសណ្តាប់ធ្នាប់ស្រុកព្រៃឈរ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តចុះអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល នៅចំណុចស្តុបផ្សារព្រៃទទឹង ស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយក្រុមសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំផ្សព្វផ្សាយវិធានការរបស់ ក្រសួងសុខាភិបាល នៅចំនុចស្តុបផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង ណា អធិការរងសណ្តាប់ធ្នាប់ ដែលមានកម្លាំងចំនួន ០៨នាក់រួមមាន៖
លោកវរសេនីយ៍ទោ សេង ណា លោកវរសេនីយ៍ទោ
ជន ចាន់ថា លោកវរសេនីយ៍ទោ ប៉ាច សុផា
លោកអនុសេនីយ៍ឯក ណុន ម៉ាឡៃ លោកអនុសេនីយ៍ឯក លី ចាន់ទី លោកអនុសេនីយ៍ឯក នួន ណាត លោកអនុសេនីយ៍ឯក ឈិន ឆាយ៉ា លោកអនុសេនីយ៍ឯក បេ វណ្ណា ។

រួមសហការជាមួយកម្លាំងក្រុមប្រតិបត្តិសាខា ០៦នាក់ មន្ត្រីអនុសាខាស្រុក០២នាក់ ទីប្រឹក្សាយុវជន ០១នាក់ យុវជនកាកបាទក្រហម ១២នាក់ សរុបចំនួន ២៩នាក់ ។

លទ្ធផលនៃការផ្សព្វផ្សាយមានដូចខាងក្រោម៖
-រថយន្ត ៥១០គ្រឿង មនុស្សចំនួន១.៥០០នាក់ ស្រី៥១០នាក់។
-ម៉ូតូ៧០០គ្រឿង មនុស្ស១៤០នាក់
-បានអប់រំដល់អ្នកមិនពាក់មួកសុវត្ថិភាពចំនួន៣១៥នាក់ ស្រី២០៦នាក់។
-បានអប់រំដល់អ្នកមិនពាក់ម៉ាស់ចំនួន៨៧នាក់ ស្រី៤៧នាក់។
ចំនួនអ្នកចូលរួមសរុបចំនួន៣៣០២នាក់ ស្រី១៤១៣នាក់។
+សម្ភារដែលបានចែកជូនរួមមាន៖
-ម៉ួកសុវត្ថិភាពចំនួន១០
-សាប៊ូដុំ(លុច)ចំនួន១៤០ដុំតូច
-សាប៊ូ(ព្រាបស)ចំនួន១០០ដុំតូច
-ទឹកអាល់កុល០២លីត្រ
-ម៉ាស់២០០សន្លឹក
-សៀវភៅអប់រំមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន៥០ក្បាល
-សៀវភៅជំនួយការស្មារតីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៥០ក្បាល
-សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៥០ក្បាល
-ខិត្តប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គមចំនួន១៥០សន្លឹក
-ខិត្តប័ណ្ណសុវត្ថិភាពចរាចរណ៍ ចាប់ផ្តើមពីខ្ញុំចំនួន១៥០សន្លឹក
-សន្លឹកផ្នត់(ច្បាប់ចរាចរណ៍និងពិសារគ្រឿងស្រវឹងកុំបើកបរ)ចំនួន២៥០សន្លឹក
-ចំណាំងផ្លាតចំនួន១៥០សន្លឹក
-បដាចំនួន៥ ៕