ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ថ្ងៃពុធ ១២ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានសហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កិច្ចសហប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡឹក ថន ហៅ( ចក់ ) ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

ក្នុងការចុះបង្រ្កាបនេះកម្លាំងជំនាញបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម ពណ៌សថ្លា( ICE ) ០១កញ្ចប់តូច, សម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួន, កាំភ្លើងកែឆ្នៃខ្លីបាញ់រំសេវ ០១ដើម, កាំភ្លើងកែឆ្នៃបាញ់ហ្កាសចំនួន ០២ដើម ។ មន្រ្តីអនុវត្តច្បាប់ កំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

👉 យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

👉 ៣ ការពារ

👉 ៣ កុំ