ព័ត៌មានក្នុងប្រទេស

ក្រុមហ៊ុន​ ហុង​ ស៊ីង​ ចាប់ផ្ដើមបើកគម្រោងថ្មីដីឡូតិ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋមានឱកាសក្នុងការទទួលបាន ការវិនិយោគបង់រំលស់ ជាមួយនឹងដី ដែលមានទំហំសមរម្យ

បន្ទាយមានជ័យ ៖ បន្ទាប់ពីសេដ្ឋកិច្ចមានការងើបឡើងវិញ ក្រោយទទួលរងពីវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះកំពុងមានសន្ទុះកើនឡើង ដែលជាការផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាបអាចមានលទ្ធភាពក្នុងការបង់រំលស់ដី ផ្ទះ សម្រាប់ស្នាក់នៅបានសមរម្យ។ ជាក់ស្ដែងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ហុង ស៊ីង អចលនទ្រព្យ បានចាប់ផ្ដើមបើកគម្រោងថ្មីដីឡូតិ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋមានឱកាសក្នុងការទទួលបាន ការវិនិយោគបង់រំលស់ ជាមួយនឹងដី ដែលមានទំហំសមរម្យ ផ្ទះល្វែងសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ផ្ទះ​អាជីវកម្ម​ផ្សេងៗ ដែលមានទីតាំងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ហុង ស៊ីង អចលនទ្រព្យ បានបញ្ជាក់ថា ៖ ក្រុមហ៊ុនបានចាប់ផ្ដើមបើកដំណើរការគម្រោងជំហានទី២ ដែលមានផ្ទៃដីសរុបជាង៣០ហិកតា តែជំហាន២នេះក្រុមហ៊ុន ដំណើរការតែ៣ហិកតាតែប៉ុណ្ណោះ មានប្រហែលតែ៨០ឡូត៍ជាងតែប៉ុណ្ណោះដំណាក់កាលដំបូង បែងចែកដីឡូតិ៍ដែលមានទំហំ ១៦X២២ម៉ែត្រ ជំហានបន្ទាប់មានការសាងសង់ជាផ្ទះល្វែង ផ្ទះអាជីវកម្ម និងផ្ទះវីឡា ដ៏ប្រណិត។ ផ្នែកទីផ្សារក៏បានបញ្ជាក់ផងដែរថា សម្រាប់ឱកាសថ្ងៃដំបូង ក្រុមហ៊ុន មានប្រូម៉ូសិនពិសេស។

អគ្គនាយកក្រុមហ៊ុន ហុង ស៊ីង ក៏បានបញ្ជាក់ផងដែរថា ៖ ការបើកគម្រោងនេះក្រុមហ៊ុនផ្តោតសំខាន់ទៅលើទីតាំង ដែលមានផាសុខភាព មិនលិចទឹក នៅក្នុងក្រុងសិរីសោភ័ណ ងាយស្រួលបងប្អូនរស់នៅ ប្រកបអាជីវកម្មផ្សេងៗ ដោយនៅក្បែរគម្រោង គឺមានផ្សារស្រាប់ មានអគារទទួលភ្ញៀវការ មានប្រជាជនរស់នៅស្រាប់។ អគ្គនាយកក្រុមហ៊ុន ក៏បានបញ្ជាក់ទៀតថា ៖ ក្នុងគម្រោងមានការអភិវឌ្ឍ ដូចជាមានផ្លូវបេតុង មានប្រព័ន្ធលូទឹក ប្រព័ន្ធទឹក ភ្លើង បង្កលក្ខណៈឱ្យបងប្អូនពលរដ្ឋរស់នៅស្រួល។ នៅក្នុងគម្រោងផ្លូវបេតុង មាន៨ម៉ែត្រ ១០ម៉ែត្រ និង១២ម៉ែត្រ ធ្វើទៅតាមដំណាក់កាល ដែលធ្វើទៅតាមដំណាក់កាល។

សូមបញ្ជាក់ផងដែរ ៖ គម្រោងដី ក្រុមហ៊ុន ហុង ស៊ីង មានទីតាំងផ្លូវចូលផ្សារចិនខ្មៅ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕​

default
default
default