ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបុណ្យបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅវត្តម្រោម ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ ព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស លោក យ៉ត យ៉ា ប្រធានក្រុមប្រឹក្សាស្រុក ព្រះគ្រូវិជ័យមុនី ជុំ វិបុល ព្រះអនុគណស្រុកអង្គរជ័យ ព្រះមន្ត្រីសង្ឃ ក្នុងឋានានុក្រម ទាំង៥អង្គ លោក អភិបាលរងស្រុក កងកម្លាំង ប្រធាន អនុប្រធាន ការិយាល័យ ក្នុងរដ្ឋបាលស្រុក បាមនិមន្ត និងអញ្ជើញជាអធិបតីភាព និងជាអធិបតីក្នុងពិធីបុណ្យបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅវត្តម្រោម ស្ថិតក្នុងភូមិព្រះឱង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

បដិបត្តិតាមធម៌ជាប្រក្រតីអ្នកប្រព្រឹត្តតាមធម៌ អ្នកនោះមានឈ្មោះជាអ្នកគោរព ប្រតិបត្តិដោយត្រឹមត្រូវ ដែលព្រះតថាគត បានរាប់បញ្ចូលថា ជាអ្នកគោរពតាមពុទ្ធោវាទ ហើយក៏ចាប់យកកាញ្ចនះ ធ្វើសក្ការៈបូជា ជាបូជាដ៏ឧត្តម ។ អញ្ចឹងអ្នកដែលបានគោរពប្រតិបត្តិតាមព្រះធម៌ ដែលព្រះពុទ្ធចាត់ទុកជាបូជាដ៏ឧត្តមនោះ ជាគ្រឿងសក្ការៈបូជា មានផ្កាតុបតែង ប៉ុន្តែនេះគ្រាន់តែជា ការបូជាលំអរខាងក្រៅទេ ឯការបូជាដែលព្រះពុទ្ធចាត់ទុក ដ៏ឧត្តម ដ៏ប្រសើរនោះ គឺបដិបត្តិបូជាតាមព្រះធម៌ ដូចជា បាណាតិបាតា អទិនាទានា មេសុមិច្ឆាចារា មុសាវាទា សុរាមេរយ វិកាល នច្ចគី អុច្ចា និង ព្រហ្មវិហារធម៌៤ មាន មេត្តា ករុណា មុទិតា ឧបេក្ខា ។
ពិធីបុណ្យមានរយៈពេល ៧ថ្ងៃ ពីថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ដល់ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២។

ពិធីបុណ្យរៀបចំ និងដឹកនាំដោយ ព្រះគ្រូវិជ័យមុនី ជុំ វិបុល ព្រះចៅអធិការវត្តម្រោម និងជាព្រះអនុគណស្រុក និងសហការ ការងារសន្តិសុខ និង សម្របសម្រួល ជាមួយមន្ត្រីការិយាល័យសង្គមកិច្ចស្រុក អាជ្ញាធរឃុំម្រោម។

សាមណេរ ភិក្ខុសង្ឃ សិលវន្ត សិលវតី ជាភិក្ខុណី តាជី យាយជី និមន្ត និងអញ្ជើញ ចូលរួមបដិបត្តិធុតង្គ សមាធិកម្មដ្ឋាន ចំនួន ១១៧ អង្គ នាក់ ក្នុងនោះ ភិក្ខុ សាមណេរ ៣៣អង្គ តាជី យាយជី ៨៤នាក់ យាយជី ៧១នាក់ ៕