ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស៊ី រុន ដឹកនាំស្ត្រីក្នុងខេត្តកំពង់ឆ្នាំង ចូលរួម វេទិកាជាតិស្តីពី ការលើកកម្ពស់សហគ្រិនរបស់ស្រ្តីនៅតំបន់អាស៊ានតាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គមតាមរយ:វីដេអូ Zoom

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំស្ត្រីខេត្ត ចូលរួមវេទិកាជាតិតាមរយៈវីដេអូZoom ស្តីពីការលើកកម្ពស់សហគ្រិនរបស់ស្រ្តីនៅតំបន់អាស៊ានតាមរយៈគោលនយោបាយគាំពារគ្រួសារនិងគាំពារសង្គម ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។

ការបើកវេទិការនេះឡើងក្នុងគោលបំណង៖

១. បង្កើនការយល់ដឹងអំពីគោលនយោបាយកម្មវិធីពាក់ព័ន្ធការងារថែទាំគ្មានប្រាក់ឈ្នួលការងារផ្ទះ និងគោលនយោបាយគាំពារសង្គម
២. លើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្ពុជានិងអាស៊ាន អំពីគោលនយោបាយគាំពារសង្គម និងគោលនយោបាយថែទាំគ្រួសារ
៣. ដើម្បីប្រមូលភាពចូលក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយគាំពារសង្គម និងថែទាំគ្រួសារក្នុងចំណោមស្រ្តីនៅកម្ពុជា ៕