ព័ត៌មានក្នុងប្រទេស

បុរសម្នាក់ចងកធ្វើអត្តឃាតដោយខ្លួនឯង នៅស្រុកមណ្ឌលសីមា

ខេត្តកោះកុង ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង .០០ នាទី ព្រឹក កម្លាំងអធិការដ្ឋានបានទទួលព័ត៍មាន ពីលោក ចូវ ប៊ុនកេ ឋានៈមេឃុំ ប៉ាក់ខ្លង  ថាមានមនុស្សចងក នៅចំណុចដំណាក់តាឆេង ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

សពមានឈ្មោះ ចាន់ រី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លងស្រុកមណ្ឌលសីមា

ដោយមានការបំភ្លឺរបស់ឪពុកឈ្មោះ ចាន់ សាន ម្តាយឈ្មោះ ចិន គន្ធា និង យាយឈ្មោះ អ៊ុក ចាន់ថន បានអោយដឹងថា ឈ្មោះ ចាន់ រី បានដើរចូលទៅព្រៃឬស្សីក្រោយផ្ទះកាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២លុះដល់ព្រឹកឡើង ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង .០០ នាទីព្រឹក ដោយយាយឈ្មោះ អ៊ុក ចាន់ថន បានឃើញចងកនៅក្នុងគុម្ពឬស្សីក្រោយផ្ទះ។

តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និង ក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ ចាន់ រី ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន

បច្ចុប្បន្ន សាលសពសមត្ថកិច្ចយើងបានប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី