រដ្ឋបាលរាជធានី-ខេត្ត

នាយឧត្តមសេនីយ៍ នេត សាវឿន និងឯកឧត្តម វ៉ា ថន អញ្ជើញប្រកាសតែងតាំងចូលកាន់តំណែង ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ

ព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាស្នងការនគរបាលខេត្តក្រចេះ។

សូមជម្រាបថា មុនចូលកាន់តំណែងជាស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា កាន់តំណែងជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ខណៈលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការចាស់ ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕