ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកជលគិរី សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងសួង និងបឹងធំ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អូស នៃអធិការដ្ឋាននគរបាលស្រុកជលគិរី បានសហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងសួង និងបឹងធំ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់អូស ឃុំកំពង់អូស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

កម្លាំងសរុប ចំនួន០៥នាក់ អាវុធ ចំនួន០២ដើម ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើ៖ រុះរើរបាំងសាច់អួនបានប្រវែង ២១៥ម៉ែត្រ, លបលូសាច់ អួន១៥លប, បង្គោល ១០២ដើម, ប្រលែងកូនត្រី ចំនួន៥៤គីឡូ ចូលក្នុងបឹងវិញ។

ឧបករណ៍សម្ភារៈបំផ្លាញចោលនៅនឹងកន្លែង ៕