ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ៖
-កម្លាំងប៉ុស្តិ៍តាស្តា បានចូលរួមជាមួយរដ្ឋបាលឃុំ តាស្ដា ដឹកនាំដោយលោកស្រី ស៊ឹប សុឃៀង បានចូលរួមបុណ្យសព លោកស្រី ឧិ គន្ធា អាយុ  ៤៤ឆ្នាំ នៅភូមអូរចំណិប ស្លាប់ដោយសារចុកពោះ រួមមាន៖
.អង្ករ ៤០គីឡូ
.មី ១កេស
.ត្រីខ១០កំប៉ុង
.ទឹកត្រី១យួ
.ទឹកស៊ីអ៉ីវ១យួ
.ទឹកសុទ្ធ៦យួ
.ថវិការ ១៩០,០០០រៀល។
-កម្លាំងផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ។
-កម្លាំងផ្នែកសណ្ដាប់ធ្នាប់ បានចូលរួមសហការជាមួយរដ្ឋបាលស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបរិស្ថាន និងអនាម័យ នៅតាមទីប្រជុំជន នៅក្នុងមូលដ្ឋានស្រុកសំពៅលូន។
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ឆ្លងថ្នល់ពេលចេញពីរៀននិង បានចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋបានចំនួន ១គ្រួសារ។