ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បរបាញ់សត្វព្រៃខុសច្បាប់

ខេត្តកោះកុង៖​ នៅវេលាម៉ោង០១:៤០នាទីរំលងអាទ្រាតឈានចូល ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់​ ឃុំជីផាត​ ស្រុកថ្មបាំង ខេត្តកោះកុង កំលាំងអង្កាសម្ព័នមិត្តសត្វព្រៃចំនួន០៥នាក់ កំលាំង កងរាជអាវុធហត្ថ ចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្ការ០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់) ។
១/ឈ្មោះ ស្រី វាសនា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរបុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២/ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់១ ខ័ណ្ឌទទួលគោក រាជធានីភ្នំពេញ ។
+វត្ថុតាងរួមមាន:
-រថយន្តម៉ាក ហ្វតពណ៍ត្រេអុី ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរ:ភូមិន្ទ០២ ចំនួន០១គ្រឿង
-សត្វប្រើស០១ក្បាល
-សម្ពោច០១ក្បាល
-សាច់សត្វមួយស្បោងតូច
-អាវុធចំនួន០៥ដើម វែង០២ដើម ខ្លី០៣ដើម និងគ្រាប់ចំនួន
៥៩គ្រាប់ ។
បច្ចប្បន្ន:ជនសង្ស័យត្រូវបានកំលាំងអង្ការសម្ព័នមិត្តសត្វព្រៃបញ្ជូនទៅមន្ទីបរិស្ថាន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។