ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោសាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន អនុវត្តការងារប្រចាំថ្ងៃ៖

អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា  ឆ្នាំ២០២២និងលើកទិសដៅសម្រាប់អនុវត្តបន្តខែកញ្ញាឆ្នាំ២០២២ ព្រមទាំងបានផ្សព្វផ្សាយផែនការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍/កាមរោគ  ដែលបានប្រជុំកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាស្រុក និងមានការចូលរួមពីលោកលោកស្រី អធិការរង លោកនាយប៉ុស្តិ៍នាយផ្នែក នាយរងប៉ុស្តិ៍នាយរងផ្នែកនិងមន្ត្រីទាំងអស់។

-កម្លាំងផ្នែកសណ្ដាប់ធ្នាប់ បានចូលរួមសហការជាមួយរដ្ឋបាលស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបរិស្ថាន និងអនាម័យ នៅតាមទីប្រជុំជន នៅក្នុងមូលដ្ឋានស្រុកសំពៅលូន។
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ឆ្លងថ្នល់ពេលចេញពីរៀនជាប់ជាប្រចាំ។