ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួច(កុំព្យូទ័រ​ Laptop ) ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​

ខេត្តកណ្តាល៖ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង ០៩:២០ នាទីមានករណីអំពើលួច(កុំព្យូទ័រ​ Laptop )ចំណុចនៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល

ជនសង្ស័យឈ្មោះ ឌឿន រតនា ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ដូនវង្ស ឃុំ ទ្រា ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន​)

វត្ថុតាំង​​ចាប់យករួមមាន

.កុំព្យូទ័រ​ Laptop ម៉ាក​ ASUS ពណ៌ខ្មៅ០១គ្រឿង

.ឆ្នាំងសាក០១

.ម៉ៅ០១

.កាបូបស្ពាយពណ៌ទឹកប៊ិច០១

សម្ភារៈបាត់បង់រួមមាន

ប្រាក់ដុល្លារ៤៥០ដុល្លា

ប្រាក់ខ្មែរ៣៥០.០០០រៀល

      នៅថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង០៩:២០នាទីជនសង្ស័យបានជិះកង់តែម្នាក់ឯងចេញផ្ទះរបស់ពួកម៉ាក់ខ្លួនពិកភេទប្រុសអាយុ១៦ឆ្នាំស្ថិតនៅភូមិកាប់លាវឃុំទ្រាដេីម្បីទៅផ្ទះរបស់ខ្លួនពេលជិះកង់ទៅដល់ចំនុចទំនប់ប្រឡាយក៏បានជួបនឹងមិត្តភ័ក្រ្ត០២នាក់ទៀតដែលខ្លួនទេីបស្គាល់បានមួយអាទិត្យបានជិះម៉ូតូមួយគ្រឿងម៉ាក​ Honda​ Dream​ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅគ្មានផ្លាកលេខហេីយបានយកកង់ទៅទុកអោយម្ចាស់គេវិញហេីយជនសង្ស័យទាំងបីនាក់បានជិះម៉ូតូមកក្នុងភូមិកាប់លាវពេលជិះមកដល់ចំនុចផ្ទះរបស់ជនរងគ្រោះជនសង្ស័យទាំងបីនាក់ឃេីញម្ចាស់ផ្ទះមិននៅក៏នាំគ្នាទុកម៉ូតូនៅឆ្ងាយពីផ្ទះជនរងគ្រោះហេីយនាំគ្នាផ្លោះរបងចូលទៅផ្ទះជនរងគ្រោះធ្វើសកម្មភាពរេីកកាយលួចយល់លុយចំនួន៤៥០ដុល្លារលុយខ្មែរចំនួួន៣៥០.០០០រៀលនិង​ Laptop មួយគ្រឿងរួចនាំគ្នាជិះម៉ូតូចេញទៅផ្ទះរបស់ឈ្មោះវិញពេលនោះជនសង្ស័យ០២នាក់មិនមិនស្គាល់អត្តសញ្ញាណបានអោយជនសង្ស័យឈ្មោះឌឿនរតនាយក​Laptop ទៅលាក់ក្នុងព្រៃចំណែកលុយជនសង្ស័យទាំងពីរនាក់បាយយកទៅហេីយគេចខ្លួនបាត់ចំណែកជនសង្ស័យឈ្មោះឌឿនរតនាបានជិះកង់របស់គេមកសំងំដេកក្នុងផ្ទះលុះដល់ម៉ោង១១:០០នាទីក្រោយទទួលបានពត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រាបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។