ព័ត៌មានក្នុងប្រទេស

លោកវរសេនីយ៍ទោ គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំគ្រូបង្គោលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំគ្រូបង្គោលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចូលរួមសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ស្រុកព្រៃនប់ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ តំណាងកម្មកររោងចក្រ ដែលបើកបរដោយខ្លួនឯងចំនួន​ ៨០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបាន​ប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ជូនដល់តំណាង ដេីម្បីផ្សព្វផ្សាយបន្ថែមដល់កម្មកររោងចក្រ ៕